(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីការប្រារព្ធ «ទិវាមួយម៉ោង សម្រាប់ភពផែនដី» នាវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។

យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា សន្និសីទសារព័ត៌មានស្តីពី «ការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី» នៅថ្ងៃស្អែកនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីខ្លឹមសារនៃការប្រារព្ធទិវាមួយនេះ ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា «ទិវាមួយម៉ោងសម្រាប់ភពផែនដី» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹង អំពីវិស័យ បរិស្ថាន ទៅដល់ប្រជាពលរដ្ឋកម្ពុជាទូទៅប្រទេស និងដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងឈានដល់ការចូលរួម កិច្ចការគាំពា បរិស្ថាន និងលើកទឹកចិត្តដល់យុវជន ឲ្យចូលរួមយ៉ាងសកម្មលើវិស័យបរិស្ថាន និងភ្ជាប់ទំនាក់ទំនងជាមួយ វិស័យឯកជន ឲ្យមានការគិតគូរ និងចូលរួមថែរក្សា៕