(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពលួចបើកទ្វារ​ យកគ្រឿងអលង្ការ និងលុយនៅក្នុងរថយន្ត ជាប់របងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧​នេះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានី​ភ្នំពេញបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ នី ម៉ូនីន អាយុ១៧​ឆ្នាំ ស្នាក់នៅភូមិជំពុះក្អែក សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចបើកទ្វាររថយន្តយកសម្ភារមួយចំនួនរួមមាន៖ ខ្សែកផ្លាក​ទីន​បន្តោងពេជ្រ,​ ក្រវិលពេជ្រ, ​ចិញ្ចៀន, ប្រាក់ដុល្លារ១៣,០០០ដុល្លារ, ប្រាក់រៀលចំនួន២,០០០,០០០រៀល និងឯកសារមួយចំនួន)​ នៅ​ចំណុចទល់មុខ​កន្លែងលក់​ផ្កា ផ្លូវឧកញ៉ាម៉ុងឬទ្ធី សង្កាត់ភ្នំពេញ្មថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

មន្ត្រីនគរបាលបានបន្ថែមទៀតថា ចំណែកឯជនរងគ្រោះ ឈ្មោះ ប៉ែន សុភាព ភេទស្រី អាយុ៤៩​ឆ្នាំ ជនជាតិខ្មែរ ​ស្នាក់នៅផ្ទះលេខ៤៩ ​ផ្លូវ​លេខ១​ បុរីពិភពថ្មី សង្កាត់ភ្នំពេញ្មថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ មុខរបរលក់ដូរ៕