(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។

លោក ឡេង ប៉េងឡុង បានឱ្យដឹងថា របៀបវារៈទាំងនោះរួមមាន សេចក្តីព្រាងច្បាប់ស្តីពីអនុសញ្ញាអាស៊ាន សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនីតិបញ្ញត្តិ។ ក្រៅពីនោះមានរបៀបវារៈតូចៗមួយចំនួនទៀត។

លោកបានអះអាងថា របៀបវារៈទាំងនេះ នឹងដាក់ជូនសភាអនុម័ត នៅពេលចូលកងវិញ នៅដើមខែមេសា ខាងមុខនេះ៕