(ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេសរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May នឹងចាប់ផ្ដើមដំណើរការនីតិវិធីចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ អនុឡោមតាម សន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនានេះទៅត។ នេះបើតាមអ្នកនាំពាក្យវិមាន Downing Street ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរូបនេះដដែល បានបញ្ជាក់ដូច្នេះថា៖ «អ្នកតំណាងអចិន្ត្រៃយ៍របស់ចក្រភពអង់គ្លេស ប្រចាំទីក្រុងព្រុចសែល បាន ជូនដំណឹងដល់សភាពអឺរ៉ុបនៅថ្ងៃចន្ទនេះថាអង់គ្លេសនឹងដំណើរការនិតិវិធីលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប ផ្អែកលើមាត្រាទី៥០ នៃសន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនា»

គួរបញ្ជាក់ថា បើចង់ចាកចេញពីសហភាពអឺរ៉ុប ឱ្យដាច់ស្រេច អង់គ្លេសត្រូវចំណាយពេលយ៉ាងហោចពីរឆ្នាំ ដើម្បីស្វែងរកកិច្ចព្រមព្រៀមួយស្ដីពី Brexit៕