(ភ្នំពេញ)៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ​ ជាប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ មន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ​ សហការជាមួយជាមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីនៅ​ថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០១៧​ បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារអូរឬស្សី​ និងបណ្តាហាងស្តាម៉ាតស្ថិតក្នុងខណ្ឌ៧មករា​ ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់​ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ​ ចំពោះសុវត្ថិភាពម្ហូបអារហារ​ ក្នុងនោះដែរយើងក៏បានដកយកគំរូចំនួន ១៦គំរូបញ្ជូនមក មន្ទីរពិសោធន៍អគ្គនាយកកាំកុងត្រូល។​

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំ​មន្ត្រីកាំកុងត្រូល បានណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​  ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។

ទន្ទឹមនេះមន្ត្រីកាំកុងត្រូល ក៏បានស្រាវជ្រាវរកវត្តមានអារហារបំប៉នឈ្មោះ​ PC ORGANIC តែជាលទ្ធផលយើងពុំបានជួបប្រទះឡើយ។​ លោក​បញ្ជាក់បន្ថែមថា​ «ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ​ មិនមានការដកហូតទំនិញអ្វីឡើយ​ ដោយសារការធ្វើពិនិត្យទៅលើ​ បង្គាស្រស់​ មឹក​ ត្រីងៀត​ បន្លែ​ គុយទាវក្រៀម​ មីស្រល់​ នឹងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី»

ជាមួយគ្នានោះ​លោក​ គង់​ វុទ្ធីក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាពឲ្យបានច្បាស់ ចាំទិញយកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់​ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខាភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕​