(ព្រះវិហារ)៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ស្លាប់ និង២នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តមួយគ្រឿង បើកបុកស្ពានដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ស្រាល។

មន្ត្រីដដែលបានបន្តថា មូលហេតុដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារបើកបរក្នុងល្បឿនលឿនពេក លុះមកដល់ចំណុចកើតហេតុ ក៏បុកស្ពានតែម្តង គួបផ្សំកន្លែងនោះ ជាចំណុចផ្លូវកោងផងដែរ៕