(ភ្នំពេញ)៖ កម្មការិនីរោងចក្រ «ធៀន ស៊ុង» ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់ទៀតហើយជាង៤០នាក់ នៅវេលាម៉ោងជិត១១ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទា​ប់ពីកើតហេតុ។ បើតាមសេចក្តីរាយការណ៍ថា មូលហេតុដែលនាំឲ្យដួលសន្លប់នេះអាចបណ្តាលមកពី ក្រុមកម្មករមានសុខភាពខ្សោយ បូករួមទាំងបរិស្ថាន និងក្លិនមិនល្អនៅកន្លែងធ្វើការផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ក៏មានកម្មការិនីជាង៧០នាក់ បានដួលសន្លប់ផងដែរ។ នៅក្នុងរោងចក្រមួយនេះមានកម្មករធ្វើការជាង១ពាន់នាក់៕