(ភ្នំពេញ)៖ ថ្មីមិនធ្លាប់មាន!​ ក្រុមហ៊ុន​ភ្នំពេញ​ អថូម៉ូប៊ីល​ ត្រេនស្ព័ត​ ហៅកាត់ថា ភ្នំពេញតាក់ស៊ី​ ជាក្រុមហ៊ុនថ្មីមួយដែលបានបង្កើតឡើងដើម ឆ្នាំ២០១៧​​។​​ ក្រុមហ៊ុនភ្នំពេញតាក់ស៊ី​ ជាប្រភេទតាក់ស៊ីម៉ែត្រ មួយដែលផ្តល់តម្លៃពិសេសសម្រាប់កម្មវិធីប្រូម៉ូសិនខែដំបូង​ ជាមួយតម្លៃ ១៣០០រៀល/មួយគីឡូម៉ែត្រ​ ដែលជាតម្លៃមួយទាបបំផុត សម្រាប់អ្នកនិយមប្រើប្រាស់សេវាកម្មតាក់ស៊ីម៉ែត្រ​ ចាប់ពីថ្ងៃទី២០ ខែមីនានេះតទៅ។ មិនតែប៉ុណ្ណោះក៏ជាហេតុមួយជំរុញឲ្យប្រជាពលរដ្ឋ​ ក្នុងរាជធានីភ្នំពេញ​ អាចសាកល្បងជាមួយសេវាកម្ម របស់ក្រុមហ៊ុននេះផងដែរ។​

លោក ថៃ​ សីលា​​​​ (អគ្គនាយកក្រុមហ៊ុន) ក៏បានបន្ថែមទៀតថា​​​ ក្រុមហ៊ុនភ្នំពេញតាក់ស៊ី ចង់ឲ្យសេវាកម្មតាក់ស៊ីម៉ែត្រ មានការរីកចម្រើនបន្ថែមទៀត​​ ជាមួយនឹងតម្លៃធូរថ្លៃ​ដោយសមស្របជាមួយកត្តាជីវភាព​​ និងសេដ្ឋកិច្ចទីផ្សារ។​ សព្វថ្ងៃនេះ​តាក់ស៊ីម៉ែត្រ​ក្នុងរាជធានីភ្នំពេញ​ មិនទាន់ទូលាយសម្រាប់ការផ្តល់សេវាកម្មជូនភ្ញៀវនៅឡើយ​​ ដោយហេតុនេះហើយទើបក្រុមហ៊ុនភ្នំពេញតាក់ស៊ី​ បានចាប់ផ្កើមដំណើរការជាមួយ តម្លៃដ៏សមរម្យបំផុត​សម្រាប់ប្រជាពលរដ្ឋ​​ ហើយក្រុមហ៊ុនភ្នំពេញតាក់ស៊ី ក៏កំពុងស្វែងរកអ្នកបើកបរជាច្រើនរូបទៀតដែរ​ ដើម្បីបំពេញតម្រូវការទីផ្សារ។

ក្រុមហ៊ុនភ្នំពេញតាក់ស៊ី​ យើងខ្ញុំផ្តល់សេវាកម្ម​២៤ម៉ោង​ យ៉ាងរហ័សទាន់ចិត្តជូនអតិថិជន ហើយម៉្យាងវិញទៀត រាល់អ្នកបើកបរទាំងអស់ សុទ្ធតែមានបទពិសោធន៏ខ្ពស់ក្នុងការបើកបរ​ ព្រមទាំងរួសរាយរាក់ទាក់​ និងធានាផ្តល់សុវត្តិភាពខ្ពស់ជូនអ្នកដំណើរទាំងអស់គ្នា។​

សម្រាប់ព័ត៌មានបន្ថែម​​៖​ 087 887 944
សម្រាប់ការកក់ឡាន សូមទាក់ទង៖​​ 023/ 093 91 1111