(បាត់ដំបង)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៧​នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង លោក សេក ច័ន្ទបុណ្ណ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបាត់ដំបងថ្មី ខណៈប្រធានមន្ទីរចាស់លោក ឆាយ សាម៉េត ត្រូវចូលនិវត្តន៍។

ពីធីប្រកាសតែងតាំង និងចូលកាន់តំណែងនេះ បានធ្វើឡើងនៅសាលាខេត្តបាត់ដំបង និងមានការចូលរួមពី លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរស្ថាប័ននានា អភិបាលក្រុង ស្រុក និងមន្ទីរជំនាញជាច្រើនរូបទៀត៕