(ភ្នំពេញ)៖ តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា និងមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងលោក ហ៊ីង យឿន បានចេញមកសុំទោសដល់វិញ្ញាណក្ខន្ធសពសម្តេចវិបុលបញ្ញា សុខ អាន គឺដោយមន្រ្តីគណបក្សសង្រ្គោះជាតិ​នាំយកលិខិត​មកដល់គេហដ្ឋានតែម្តង នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ហើយក្មួយប្រុសសម្តេចវិបុលបញ្ញា សុខ អាន ឈ្មោះ សុខ ខាវ៉ាន់  ជាអ្នកទទួលនូវលិខិតសុំទោសជាសាធារណៈនេះ។

នៅក្នុងលិខិតសុំទោសរបស់មន្រ្តីជាន់ខ្ពស់ទាំងពីររូបនោះ បានសរសេរថា៖ ​«ខ្ញុំសុំលោកជំទាវ និងក្រុមគ្រួសារមេត្តាអធ្យា​ស្រ័យចំពោះកំហុសឆ្គងនៃការសន្ទនារបស់ខ្ញុំ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ​នៃសព សម្តេចវិបុលបញ្ញា សុខ អាន។ ឆ្លៀតឱកាសនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកជំទាវ ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សម្តេចទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះជាសកម្មភាពមន្រ្តីគណបក្សសង្រ្គោះជាតិគោរពវិញ្ញាណក្ខន្ធ និងលិខិតសុំទោស៖