(ភ្នំពេញ)៖ ក្រុមហ៊ុនចែកចាយ ផលិតផល សាប៊ូ Protex ដែលជាសាប៊ូដុសខ្លួនជាប់លេខ១ និងលក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា នាថ្មីៗនេះ បានរៀបចំកម្មវិធីសម្ភោធផលិតផលថ្មី ចុងក្រោយមានឈ្មោះ Protex Thai Therapy ដែលមានសារធាតុចំរាញ់ចេញពី ឱសថបុរាណធម្មជាតិ ដើម្បីធ្វើឱ្យស្បែកមុខ មានសុខភាពល្អ។

នៅក្នុងកម្មវិធីសម្ភោធនេះ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន និង អតិថិជន ដោយមានការចូលរួមសម្តែងដោយតារាកិត្តិយសកញ្ញា រ៉េត ស៊ូហ្សាណា ការលេងហ្គេមសប្បាយៗដើម្បី ឈ្នះរង្វាន់ និងការទទួលបានផលិតផលសាកល្បងដោយឥតគិតថ្លៃផងដែរ។

Protex Thai Therapy មាន២ប្រភេទ ហើយប្រភេទទាំង២ មានសារធាតុចំរាញ់ចេញពី ឪសថបុរាណធម្មជាតិ ដូចជាអំពិល រមៀត ថាណាខា វីតាមីន C និងE ដែលបង្កើតឡើងដោយអ្នកជំនាញសុខភាពស្បែករបស់សាប៊ូProtex ជួយធ្វើឲ្យស្បែកមុខស្រស់ស្អាត និងសុខភាពល្អ និងភ្លឺចែងចាំងបែបធម្មជាតិ។

អ្នកទាំងអស់គ្នាអាចរកទិញបានគ្រប់ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចរកទិញបានតាមរយៈការផ្សព្វផ្សាយលក់ សាប៊ូ Protex Thai Therapyនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល តាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ចាម សូមធ្វើការសាកល្បងប្រើប្រាស់ឥឡូវនេះជាមួយសាប៊ូ Protex Thai Therapy៕