(ភ្នំពេញ)៖ ហាងផាត់មុខ និងធ្វើសក់ កាត់សក់ ទាំងបុរស និងស្រ្តី មានឈ្មោះល្បីយូរឆ្នាំ «Cindy (NK) Salon» បានពង្រីក​ទីតាំងថ្មីមួយទៀត នៅម្ដុំទួលគោក ខាងក្រោយ​សាលាហ្សាម៉ាន់ ដើម្បីបំពេញ​សេចក្ដីត្រូវការរបស់អតិថិជន​ដែល​គាំទ្រ មកធ្វើសក់​នៅក្នុងហាង​មួយនេះ ជាពិសេសពីសំណាក់ តារាប្រុសស្រីល្បីៗ​ជាច្រើនរូប ដែលតែង​តែចូលចិត្តមកផាត់មុខ និងតុបតែងខ្លួន នៅទីតាំងចាស់ នាពេលកន្លងមក។

លោក ​Cindy​ ដែលជាម្ចាស់ហាង និងជាតារាសម្ដែងល្បីឈ្មោះផងនោះ បានថ្លែងឲ្យដឹងថា ដើម្បីឆ្លើយតប​ទៅនឹងសេចក្ដី​ត្រូវការ​របស់អតិថិជន ជាពិសេសអ្នកសិល្បៈដូចគ្នា ដែលចូលចិត្តមកផាត់មុខ ធ្វើសក់តាំងពីហាងបើកដំបូងមក នៅពេលនេះហាង«Cindy (NK) Salon» បានសម្រេចចិត្តបើកសាខាថ្មី​មួយទៀត គឺនៅម្ដុំទួលគោក ខាងក្រោយសាលាហ្សាម៉ាន់ (សាលាក្មេងៗ) ដោយមានសេវាកម្ម ដូចទៅនឹងសាខាចាស់ដែរ។

លោកបន្តទៀតថា សាខាចាស់ចំនួនពីរកន្លែង មានសាខាទី១នៅម្ដុំដេអិន និងទី២នៅម្ដុំបឹងកេងកង ហើយសាខាថ្មីនេះ មានទទួលធ្វើសក់ កាត់សក់ អ៊ុតសក់ ធ្វើមុខ ប្ដូរពណ៌សក់ ធ្វើក្រចកជាដើម ខណៈដែលរយៈពេលបើក​១៥ឆ្នាំមកនេះ មានការគាំទ្រខ្លាំងមែនទេ ជាពិសេសគឺ២ឆ្នាំចុងក្រោយនេះ។ អ្វីដែលជាលក្ខណៈ​ពិសេស​របស់ហាង «Cindy (NK) Salon» គឺដោយសារតែសេវាកម្ម មានសភាពរហ័សទាន់ចិត្ត និងផលិត​ល្អៗ​នាំចូលពីបរទេស មិនប៉ះពាល់ដល់សុខភាព។

ម្ចាស់ហាងរូបនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ផងដែរ ចំពោះសិល្បករ-សិល្បការិនីល្បីៗ ទាំងអស់ ដែលតែងតែគាំទ្រ ក៏ដូចជាចូលចិត្តមកតុបតែមុខ នៅហាង «Cindy (NK) Salon» ខណៈនៅក្នុងឱកាសបើកសាខាថ្មី​នេះ ហាងនឹងមានការបញ្ចុះតម្លៃ យ៉ាងពិសេស​ដល់អតិថិជន មិនថាតែអ្នក​សិល្បៈ ឬបងប្អូនរស់នៅក្រៅរង្វង់សិល្បៈនោះទេ៕