(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០១៧ ក្រុមនិស្សិតសាកលវិទ្យាល័យ ដែលទទួលបានអាហាររូបករណ៍ របស់សម្តេចវិបុលបញ្ញា សុខ អាន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន អគ្គលេខា ធិការរង ព្រឹទ្ធសភា ដែលប្រមាថលើសពឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលពេលនេះសពលោកកំពុងធ្វើបុណ្យក្នុងគេហដ្ឋាននៅឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមនិស្សិតសាកលវិទ្យាល័យ បានសរសេរបញ្ជាក់ថា៖ «ការប្រើពាក្យសម្តីប្រមាថមកលើ សម្តេចវិបុលបញ្ញា ដែលជាអ្នកមានគុណរបស់ពួកយើង យើងខ្ញុំសូមទាមទារជាដាច់ខាតឲ្យ ឯកឧត្តម លឹម គឹមយ៉ា និងឯកឧត្តម ហ៊ី យឿន ត្រូវតែសុំទោស ជាសាធារណៈ និងជាផ្លូវការដើម្បីឲ្យពួកខ្ញុំរំសាយកំហឹង និងម្យ៉ាងទៀត ក៏ដើម្បីបង្ហាញពីតម្លៃរបស់អ្នកតំណាងរាស្រ្ត ដែលជាបុគ្គល គួរគប្បី មានគុណធម៌ខ្ពស់ផងដែរ»។​

ក្រុមនិស្សិតក៏បានប្រកាសផងដែរថា ប្រសិនបើអ្នកទាំងពីរ មិនចេញមុខប្រកាសសុំទោសទេនោះ ក្រុមនិសិ្សតមានសិទ្ធិ និងសុំធ្វើបាតុកម្មដឹកនាំ បាតុកម្ម ដើម្បីការពារកិត្តិយសដល់សម្តេចវិបុលបញ្ញា សុខ អាន។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់ក្រុមនិស្សិតក្រុមនិស្សិតអាហាររូបករណ៍ សម្តេចវិបុលបញ្ញា សុខ អាន៖