(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ និងកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី នៅថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០១៧នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរសព្ទ័ដៃ ពីជនជាតិចិនតៃវ៉ាន់ នៅចំណុចតាមផ្លូវ១០០៧កែងផ្លូវ១៩៧៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយពីបានចម្លើយ ពីជនសង្ស័យខាងលើ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវបន្តឃាត់ខ្លួន បក្សពួកជនសង្ស័យបានម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីខាងលើ នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ ក្នុងនោះ​ម្លាំងនគរបាល បានដកហូតទូរហ្គេមបាញ់ត្រីចំនួន០១ ដាវសាម៉ូរ៉ៃចំនួន២ ម៉ូតូចំនួន០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នករណីខាងលើ កម្លាំងសមត្ថកិច្ចកំពុងសាកសួរនៅអធិការដា្ឋន ដើម្បីស្រាវជ្រាវរកបក្សពួកនៅសេសសល់បន្ត។ ចំណែកទូរសព្ទ័ដៃ០១គ្រឿង ដែលជនសង្ស័យបានឆប់ ក៏បាបប្រគល់ឲ្យជនរងគ្រោះវិញផងដែរ៕