(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការ ក្នុងការកម្ចីប្រាក់សម្រាប់ទិញផ្ទះ ធនាគារ ANZ Royal បានបង្កើតទីស្នាក់ការសេវាកម្ម
កម្ចីទិញផ្ទះ ដំបូងគេបំផុតនៅកម្ពុជា និងបានដាក់ឲ្យសម្ភោធជាផ្លូវការហើយ ដែលមានទី​តាំងស្ថិតក្នុងសាខាក្រមួនស ហើយអតិថិជននឹងទទួលបាន សេវាពីក្រុមបុគ្គលិគជំនាញ ដែលប្រចាំការដើម្បីទទួលកម្ចីទិញផ្ទះ ទៅតាមតម្រូវការ។

លោកស្រី Leonie Lethbridge អគ្គនាយកប្រត្តិបត្តិធនាគារ ANZ Royal  បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជា ជាក់ស្តែងទីក្រុងភ្នំពេញ មានការលូតលាស់ ខ្លាំងលើការភិវឌ្ឍន៍ទាំងដីលំនៅដ្ឋាន និងដីសម្រាប់ប្រកបអាជីវកម្ម នៅក្នុងតំបន់អាស៊ាន។

លោកស្រីថា «យើងបានកត់សម្គាល់ឃើញថា នៅត្រីមាសចុងក្រោយនេះ សំណើរកម្ចីទិញផ្ទះសម្រាប់មានកំណើន​១៦%នៃផ្នែកអចលនទ្រព្យទាំងមូល ដូច្នេះហើយ ធនាគារ ANZ Royal បានរៀបចំសេវាកម្មពិសេស រួមមានទីស្នាក់ការសម្រាប់កម្ចីទិញផ្ទះដើម្បីបំពេញ នូវតំរូវការនេះ»

លោកស្រីបណ្ឌិត Lethbridge  បានបន្ថែមថា ការទិញផ្ទះក្នុងក្តីសុបិនតែងតែ ជាការវិនិយោគដ៏ធំជាង គេបំផុតសម្រាប់
បុគ្គលទូទៅក្នុងជីវិត។ ការស្នើសុំកម្ចីទិញផ្ទះ តែងតែពាក់ព័ន្ធនឹងសុំណុំបែបបទជាច្រើន ដូច្នេះហើយធនាគារ ANZ Royal បានធ្វើអោយរឹតតែងាយស្រួល ដល់អតិថិជនដែលអាចរក បុគ្គលិគជំនាញតាមរយៈ ទីស្នាក់ការសម្រាប់កម្ចីទិញផ្ទះ ដែលនឹងផ្តល់កិច្ចពិភាក្សានិងជួយរៀប ចំសំណើឥណទានបានឆាប់រហ័ស។

ទីស្នាក់ការសម្រាប់កម្ចីទិញផ្ទះ បានចាប់ផ្តើមស្របពេលជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់ពិសេស ដែលនាំមុខគេក្នុងទីផ្សារ ៦.៩៩%សម្រាប់ឆ្នាំដំបូង ដែលមានទីតាំងក្នុងសាខាក្រមួនស របស់ធនាគារ ANZ Royal៕