(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់ម្ចាស់អាជីវកម្ម អង្គការ និងសហគ្រាសនានា នៅក្រុងសៀមរាប ដែលកំពុងស្វែងរក ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិតអ៊ុបទិក មានគុណភាពខ្ពស់ ឥលូវនេះ TODAY ISP ពង្រីកបណ្តាញមកដល់ទីតាំងរបស់លោកអ្នកហើយ។

ដើម្បីអបអរការមកដល់ថ្មីនេះ ក្រុមហ៊ុននឹងផ្តល់ជូនសេវាឥតគិតថ្លៃ ៣ខែ សម្រាប់អ្នកដែលតភ្ជាប់ពីថ្ងៃនេះក្នុងទីក្រុងសៀមរាប លើសពីនេះទៅទៀតគ្រប់ឧបករណ៍តភ្ជាប់ និងដុំ WiFi នឹងផ្តល់ជូនអតិថិជន និងមិនគិតថ្លៃដំឡើងបណ្តាញដែរ។ ការផ្តល់ជូនមានចំនួនកំណត់ សូមទំនាក់ទំនងមកកាន់អ្នកឯករបស់ក្រុមហ៊ុន ដើម្បីពិភាក្សា ក៏ដូចជាចុះឈ្មោះ ដើម្បីទទួលបានកាដូពិសេសនេះ។

អ្នកប្រើប្រាស់តាមផ្ទះ ក៏អាចតភ្ជាប់សេវាពីក្រុមហ៊ុន TODAY ISP បានផងដែរ ដែលមានល្បឿនចាប់ពី៦មេហ្កប៊ីតឡើងទៅ។ ចំពោះគម្រោងអាជីវកម្មមានល្បឿនចាប់ពី៨ មេហ្កាប៊ីតឡើងទៅ ព្រមទាំងមានសេវា VPN (DPLC) សម្រាប់តភ្ជាប់សាខាផ្សេងៗ។ គ្រប់បណ្តាញតភ្ជាប់គឺប្រើប្រាស់ខ្សែអ៊ុបទិកក្រោមដី ដែលមានសុវត្ថិភាព មិនមានភាពរអាក់រអួល។

លោកស្ទីវ មៀលើរ អ្នកគ្រប់គ្រងទូទៅ របស់ TODAY ISP បានផ្តល់ការយល់ឃើញចំពោះ សេវាថ្មីនៅក្រុងសៀមរាបថា «យើងមានមោទនភាពយ៉ាងខ្លាំង ក្នុងការផ្តល់ជូនសេវាអ៊ិនធឺណិត និង VPN ក្នុងក្រុងសៀមរាបនេះ។ មហិច្ចតារបស់យើងក្នុងឆ្នាំ២០១៧នេះ គឺពង្រីកបណ្តាញឲ្យបានទូលំទូលាយទៅតាមខេត្ត ហើយក្រុងសៀមរាបគឺជាគោលដៅទីមួយរបស់យើង»

គួរបញ្ជាក់ថា TODAY ISP បានបើកដំណើរការកាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុនផ្តល់ជូនសេវាអ៊ិនធឺណីត និង VPN តាមរយៈ បណ្តាញអ៊ុបទិកក្រោមដី ដោយផ្តោតលើទីផ្សារ អាជីវកម្ម និងសហគ្រាសធំៗ។ ក្រុមហ៊ុនបានផ្តោតគុណភាព បណ្តាញ និងសេវាជំនួយបច្ចេកទេស ជាចំបង ចំពោះក្រុមហ៊ុន អង្គភាពអាជីវកម្មនានា ចង់ស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ អាចទំនាក់ទំនងក្រុមហ៊ុនតាមរយៈ លេខ៖ 023 21 55 77 / 031 2222 953 ឬ គេហទំព័រ www.today.com.kh ៕