(ភ្នំពេញ)៖ លោក​ អេង​ ខេង ដែល​ទទួល​បាន​ការ​​ឧបត្ថម្ភ២៥,០០០​ដុល្លារ​ពី​​ក្រុមហ៊ុន ​ខ្មែរ​ ប៊ែវើរីជីស​ ​ទៅ​​វះ​កាត់​ជំងឺ​មហារីក​មាត់ដ៏​ធ្ងន់ធ្ងរ​​របស់​លោក​​នៅ​​ប្រទេស​អូស្រ្តាលី​​ តាម​រយៈសមាគមន៍​​ចក្ខុ​កម្ពុជា​​​អន្តរជាតិ នឹង​វិល​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​​វិញ​ នៅ​ថ្ងៃ​ទី​២២​ ខែ​មីនា ឆ្នាំ​២០១៧​ ខាង​មុខ​ បន្ទាប់​​ពី​ការ​វះ​ទទួល​​បាន​​ជោគជ័យ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​កុម្ភៈ​កន្លង​​ទៅ។

លោក​​វេជ្ជបណ្ឌិត​ ង៉ូវ ស្រ៊ុន​ ស្ថាបនិក​សមាគមន៍​​ចក្ខុ​កម្ពុជា​​​អន្តរជាតិ ឲ្យ​ដឹង​​​​ថា៖ «មុខ​របួស​​ របស់​លោក អេង​ ខេង​ ​ជា​យ៉ាង​ឆាប់​រហ័ស​។ លោក​អាច​ដើរ​ អាច​ទទួល​ទាន​អាហារ និង​​​អាច​ហា​​មាត់​និយាយ​បាន​​ ហើយ​​ឥឡូវ​​គាត់​អាចវិល​​​ត្រឡប់​​ទៅ​ផ្ទះ​វិញ​បាន»

ទោះ​បី​យ៉ាង​ណា​ ពីរ​ខែ​ក្រោយ​​ការ​វិល​ត្រឡប់​មក​មាតុ​ប្រទេស​​​របស់​លោក​វិញ​ ក្រុម​វេជ្ជ​បណ្ឌិត​មួយ​​ចំនួន​នឹង​ធ្វើ​ដំណើរ​មក​​កម្ពុជា​ ដើម្បី​​ឆែក​មើល​ ក៏​ដូច​ជា​តាម​ដាន​អាការៈ​រោគ​របស់​លោក​ អេង​ ខេង៕