(កំពង់ធំ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ កើតឡើងដោយរូឡូអ៊ុតកៅស៊ូមួយគ្រឿង បើកបរដោយកម្មករម្នាក់ ដែលមិនប្រយ័ត្នក៏ជ្រុលទៅកិនមេការជនជាតិចិនម្នាក់ទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រូឡូមួយគ្រឿងនោះ ម៉ាកប៊ូម៉ាស ពណ៌លឿង របស់ក្រុមហ៊ុនចិនមួយ ដែលកំពុងដំណើរ​ការធ្វើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងលើ បើកបរដោយឈ្មោះ សុខ ឆន អាយុ២៣ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តកំពង់សោម។ ជនបង្កត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ ចំណែកជនរងគ្រោះ​មានឈ្មោះ រិន រ៉ៃមីន អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ស្លាប់នៅកន្លែង​កើតហេត។

ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍៕