(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយនូវរឿងអាថ៌កំបាំង ផ្ញើសារទំនាក់ទំនងតាមរយៈ WhatsApp រវាងសម្តេច ជាមួយលោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ អំពីការដែលលោក សម រង្ស៊ី បាននិយាយថា៖ «កូនប្រុសសម្តេច ហ៊ុន ម៉ាណែត និងភរិយា ជាកូននិងប្រពន្ធរបស់មេដឹកនាំវៀតណាម»។

នៅក្នុងសារឆ្លងឆ្លើយដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីសម្តេចនាយករដ្ឋមន្រ្តីនោះ គឺលោក ម៉ៅ មុនីវណ្ណ បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន ដោយបានសរសេរយ៉ាងច្បាស់ថា៖ «លោក ពូ ខ្ញុំ ធ្លាប់ឭផ្ទាល់នឹងត្រចៀកគឺលោក រង្សី ជានិយាយរឿងម៉ាណែតកូនរបស់មេដឺកនាំវៀតណាមនៅក្នុងអង្គប្រជំតែម្តង ចំណែកឯពួកនិយម កឹម សុខា មិនដែលប៉ះពាល់គ្រួសារពូទេ។ ចំពោះការចេញសេចក្តីថ្លែងការណ៍គឺលោក សុខា អ្នកចាត់ចែងទាំងអស់លោកពូ។ ចំពោះរឿង Brady N young ខ្ញុំនិងផ្តល់ដំណឹងជូនលោកសុខា»

ខាងក្រោមនេះសាររបស់ឆ្លងឆ្លើយរបស់សម្តេចតេជោ ហ៊ុន សែន និងតំណាងរាស្រ្ត ម៉ៅ មុនីវណ្ណ៖