(ភ្នំពេញ)៖ បើតាមការបញ្ជាក់ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ ជាថ្ងៃចុះក្រោយនៃការដាក់ពាក្យស្នើសុំ ចុះបញ្ជើបេក្ខជននៃគណបក្សនយោបាយ សម្រាប់ការឈរឈ្មោះ​បោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

ជាមួយគ្នានេះ គ.ជ.ប បានជំរុញឲ្យគណបក្សនយោបាយ ដែលមានបំណងចូលរួមប្រកួត ប្រជែងក្នុងការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ សួមរាស់រាន់ដាក់ពាក្យសុំចុះបញ្ជីឲ្យបានទាន់ពេលវេលា។

គ.ជ.ប បានឲ្យដឹងថា គឹតត្រឹមម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ មានគណបក្សនយោបាយចំនួនតែ៩ ប៉ុណ្ណោះ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន ដែលរួមមាន៖

១៖ គណបក្សប្រជាជនកម្ពុជា
២៖ គណបក្សសង្គ្រោះជាតិ
៣៖ គណបក្សហ៊្វុនស៉ិនប៉ិច
៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៧៖ គណបក្សខ្មែររួបរួមជាតិ
៨៖ គណបក្សសញ្ញាតិកម្ពុជា
៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕