(ភ្នំពេញ)៖ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខណ្ឌដូនពេញ បានចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធក្នុងករណី​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយដកហូតបានថ្នាំ៦៤កញ្ចប់​។

អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ​នៅចំណុច​ផ្លូវ R៦ ភូមិ៣ សង្កាត់ស្រះចក ចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ណាត់ សេងហាក់​ អាយុ​១៨ឆ្នាំ ដកហូតបានថ្នាំញៀន ក្រាមពណ៌សថ្លា ចំនួន​៨កញ្ចប់ និងទូរសព្ទ័ដៃ​១គ្រឿង​ ដោយឡែក​រំលងបានប្រហែលជា១ម៉ោង នៅចំណុចដដែលកម្លាំងជំនាញ ​ជនសង្ស័យ២នាក់ ទី១៖​ឈ្មោះ ឃឹម រ៉ូ អាយុ​១៨ឆ្នាំ និងទី២៖ឈ្មោះ ​ចក់ ស៊ីគូ ​អាយុ១៩ឆ្នាំ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥៦កញ្ចប់ និងទូរសព្ទ័ដៃ​១គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងកសាងសំណុំ​រឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕