(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យ​ដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នក​បើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន១៣២នាក់
* ធ្វើការអប់រំ៥៩នាក់ មានអ្នកបើកបររថយន្តតូច៤៩នាក់ និងរថយន្តធំ១០នាក់
* ពិន័យ៧៣នាក់ ដែលជាអ្នកបើកបររថយន្តតូច៦៧នាក់ និងរថយន្តធំ៦នាក់

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ​នគរ​បាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕