(ភ្នំពេញ)៖ ក្រុមបាល់មិនអាជីព យុវជន ក12 បានគ្រងតំណែងជើងឯកពានរង្វាន់ Cambodia beer Foosball 2017 ជាលើកទី១ បន្ទាប់ពីយកឈ្នះគូប្រជែងក្រុមប្រមាញទីក្រុងដោយលទ្ធផលបច្ចេកទេស 24-12 យប់មិញនេះ

ការប្រកួតនៃវគ្គផ្តាច់ព្រ័ត្រដែលបានធ្វើឡើងនៅកោះពេជ្រនោះ ក្រុមលេខយុវជនក12 បានទទួលពានមួយ អមដោយទឹកប្រាក់១០០០០ដុល្លារ ខណះក្រុមរងជើងឯក ប្រមាញទីក្រុង បាន៥០០០ដុល្លារ និងក្រុមលេខ៣ ខេត្តកំពង់ចាមទទួលបាន២០០០ដុល្លារ

សូមបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ Cambodia beer Foosball ឆ្នាំ២០១៧ លើកទី១ជាប្រវត្តិសាស្រ្តនេះ មាន២០ក្រុមចូលរួម ស្មើនឹង១០តំបន់ រួមមានមណ្ឌលភ្នំពេញ និង៩ខេត្តផ្សេងទៀត ដោយក្នុងមួយក្រុមមានគ្នាសរុប ៨នាក់ និងចូល់េងបាន៦នាក់ ដោយទុក២នាក់បម្រុង៕