(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងកាន់អំណាចគណបក្សទាំងមូល នឹងដឹកនាំមន្ត្រីជាន់ខ្ពស់របស់ខ្លួនសរុបចំនួន៩នាក់ ចុះទៅសាកសួរសុខទុក្ខ សកម្មជនរបស់ខ្លួន ចំនួន១៥នាក់ ដែលកំពុងជាប់ឃុំឃាំង នៅមណ្ឌលអប់រំកែប្រែ (ម១) ព្រៃស នៅម៉ោង២រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។  

សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃសនេះ ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារសាធារណៈ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥៕