(ប៉េកាំង)៖ លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូយុវជនកម្ពុជា ទស្សនាទីស្នាក់ការកណ្ដាល​ក្រុមហ៊ុន Huawei នៅក្នុងទីក្រុងប៉េកាំង។

ក្រុមហ៊ុន Huawei បានចូលមកបោះទុនវិយោគនៅប្រទេសកម្ពុជា អស់រយ:ពេល១៨ឆ្នាំមកហើយ ហើយក៏ទទួលបានជោគជ័យ គួរឲកត់សំគាល់ផងដែរ។នៅក្នុងឱកាសនោះដែរ លោកប្រធានគណ:ប្រតិភូ បានសម្ដែងនូវការកោតសរសើរ និងវាយតំលៃ​ខ្ពស់​ចំពោះភាពរីកចំរើន នៃទំនើបកម្មខាងវិស័យ បច្ចេកវិជ្ជា ICT ជាពិសេសការដែលក្រុមហ៊ុន បានរួមចំណែកយ៉ាងច្រើន ក្នុងសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា។

សូមជំរាបថា លោក​ កែ​ ប៊ុនខៀង​ ប្រធានក្រុមការងារយុវជនថ្នាក់កណ្ដាល របស់គណបក្សប្រជាជន និង​ លោក​ ហ៊ុន​ ម៉ាណែត​ ដែលជាអនុប្រធាន បាននឹងកំពុងដឹកនាំគណ:ប្រតិភូ​យុវជនកម្ពុជាចំនួន​២៥នាក់​ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន រយ:ពេល​១១ថ្ងៃ​។

ដំណើរទស្សនកិច្ចនេះចាប់ពីថ្ងៃទី​ ១៩​ខែកុម្ភ: ​ដល់​ ថ្ងៃទី០១​ ខែមីនា​ ឆ្នាំ​ ២០១៧​ ដើម្បីរឹតចំណងមិត្តភាព យុវជនរបស់​គណបក្សប្រជាជនកម្ពុជា និងយុវជនគណបក្សកុម្មុយនីស្តិ៍ចិន៕