(ប៉េកាំង)៖ គណៈប្រតិភូយុវជន នៃគណបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយ លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សកាងារជាមួយ លោក ZHENG Xiaosong អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃសារធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្ហាញពីការប្ដេជ្ញារួមគ្នារឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមក អំពីសភាពការណ៍ថ្មីៗ នៃប្រទេសទាំងពីរ ជាពិសេសអំពីសភាព ការណ៍ថ្មីៗ នៃស្ថានភាពយុវជនបក្សរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន។ ភាគីទាំងពីរបានប្ដេជ្ញាចិត្ត បន្តគាំទ្រ និងរឹតបន្តឹងចំណងទាក់ទងមិត្តភាព រវាងយុវជនបក្សនៃប្រទេសទាំងពីរ និងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ឲ្យបានកាន់តែរឹងមាំ និងស្ថិតស្ថិរជារៀងរហូត៕