(ភ្នំពេញ)៖ កម្លាំងនគរបាលពោធិ៍សែនជ័យ បានបាញ់ជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាប ចោរប្លន់ប្រដាប់អាវុធមួយក្រុម ស្ថិតនៅក្រោយ សួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនសង្ស័យម្នាក់​ ត្រូវបានកម្លាំងនគរបាលចាប់វាយខ្នោះ បាននៅក្នុងប្រឡាយទឹក បន្ទាប់ពីជននេះ បានលោតពីលើផ្ទះប្រុងរត់គេចខ្លូន។ បើតាមសេចក្តីរាយការណ៍ ក្រុមចោរប្លន់ទាំងនេះ តែងតែធ្វើសកម្មភាព​កាប់ប្លន់ យកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការពីប្រជាពលរដ្ឋ តាមមូលដ្ឋានជាញឹកញ៉ាប់។

តែយ៉ាងក៏ដោយ សម្រាប់បក្ខពួកផ្សេងទៀត បាននិងកំពុងរត់គេចខ្លួនខណៈដែលកម្លាំងនគរបាលចុះទៅបង្ក្រាប។ សម្រាប់ជន​សង្ស័យ​ម្នាក់នេះឈ្មោះ ប៊ុត ធីឌុល អាយុ២៨ឆ្នាំ រស់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ត្រូវបានយកទៅសួរនាំបន្ត និងចាត់​ការបន្តទៀត៕