(ភ្នំពេញ)៖ បន្ទាប់ពីសិក្សា និងឆ្លងកាត់ការប្រកួតប្រជែង អស់រយៈពេលយូរខែមកហើយនោះ ទីបំផុតម្ចាស់
ពាន់រង្វាន់ធំ ក្នុងកម្មវិធីប្រកួតប្រជែង ការផ្សព្វផ្សាយពាណិជ្ជកម្ម បានរកឃើញហើយ បានទៅលើក្រុម Chakra Advertising និស្សិតនៃសាកលវិទ្យា​ល័យបញ្ញាសាស្រ្តកម្ពុជា។

ការប្រគល់រង្វាន់នេះ ធ្វើឡើងក្រោមការចូលរួមពី សំណាក់លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួង​អប់រំ យុវជននិងកីឡា លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ការប្រកួតប្រជែងនេះ មានសមាជិកប្រមាណជា២៦រូប ស្មើនឹង៥ក្រុម ដែលមកពីមហាវិទ្យាល័យទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ( Faculty of Communications and Media Arts-FCMA) រួមមានក្រុម Idealab Agency, Bama Agency, Chakra Advertising, Clampro advertising ហើយ  ការប្រកួតប្រជែងនេះ ត្រូវតម្រូវឲ្យនិស្សិត សសេរ រចនា និងបង្កើតនូវយុទ្ធ​នាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម តាមបែបឌីជីថល។ ការប្រកួតប្រជែងនេះ រួមមាន Print, TV Outdoor, Cyber, Mobile និង Best of Show Award។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ ការផ្សព្វផ្សាយពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ និងជម្រុញការច្នៃប្រឌិតក្នុង វិស័យ​ទំនាក់ទំនង ដែលជាឧបករណ៍ដ៏ខ្លាំងក្លា សម្រាប់និស្សិតក្នុងការបញ្ចប់ ការសិក្សាជាសកល និងឆ្លើយតបទៅនឹងតម្រូវ​ការ ​នៃឧស្សាហកម្មនេះផងដែរ។

មួយវិញទៀតអាចនឹងលើកកម្ពស់ ភាពច្នៃប្រឌិតរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យឡើងដល់កម្រិតខ្ពស់មួយ​ នឹងសម្រេចបាននូវភាពប្រសើរ សមិទ្ធផលនានា ដើម្បីឲ្យគេទទួលស្គាល់ទូទាំងពិភពលោក៕