(ព្រះសីហនុ)៖ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដឹកនាំដោយលោក ទៀ សុខា ប្រធានសាខា​បានដឹកនាំ​សមាជិក សមាជិកាចុះទៅសួរសុខទុក្ខក្មេងប្រុសកំព្រាម្នាក់ ដែលជួបគ្រោះថ្នាក់ដោយប៉ះទង្គិចចំក្បាល ឈ្មោះ ថៃ ពិសិទ្ធ អាយុ ១១ឆ្នាំ មកពីភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងស្រ្តីម្នាក់ទៀតដែលជួបគ្រោះថា្នក់ពស់ចឹក ដែលមាន​ឈ្មោះពេជ្រ ថាវី អាយុ៤១ឆ្នាំ មកពីឃុំរាមចូលសំរាកព្យាលបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុងនោះចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ បានឧបត្ថមថវិកា​ជូនក្មេងប្រុស​ដែលជួបគ្រោះថ្នាក់ ដោយ​ប៉ះទង្គិច​ចំក្បាលចំនួន ១លានរៀលនិងស្រ្តីត្រូវពស់ចឹកចំនួន៤០ម៉ឺនរៀល ។

ជាមួយនិងការជូនអំណោយជាថវិការចលនាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានបួងសួងសុំអោយ​អ្នកជំងឺអោយឆាប់​ជាសះស្បើយពីជំងឺផងដែរ ។

បើតាមប្រសាសន៏​លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានអោយដឹងថា កុមារត្រូវរបួសកំពុងស្ថិត​ក្នុងការតាមដាន​នៅឡើយ ដោយផ្នែកខាងក្រោយ ក្បាលឡើងប៉ោង ហើយបើអាការះនេះ​មិនថមថយនោះទេ​ លោកនឹងបញ្ជូនទៅភ្នំពេញ ចំណែក​ឯស្ត្រីត្រូវ​ពស់​ចឹកក៏កំពុង​ស្ថិតក្នុងការ​តាមដាន​ដូចគ្នា ប៉ុន្តែមិនមានសញ្ញា​ធ្ងន់ធ្ងរ​នោះទេ៕