(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតនារីវ័យក្មេងម្នាក់ ត្រូវចោរឆក់កាបូបលុយ និងទូរសព្ទ័ ហើយបានដួលម៉ូតូ​របួសធ្ងន់ទៀតដែលហេតុការណ៍នេះ កើតឡើងនាម៉ោង១១៖០០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមមហាវិថីសហព័ន្ធរុស្សុីត្រង់មុខក្រសួងការពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះខាងលើបានបើកម៉ូតូ ម៉ាកScoopy ពណ៌ស ស្លាកលេខកំពង់ចាម 1J-9626 តែម្នាក់ឯង តែមកដល់មុខក្រសួងការពារជាតិ ក្នុងខណ្ឌ៧មករា ក៏មានចោរមកឆក់កាបូបនាងបណ្តាលឲ្យបាត់បង់សម្ភារជាច្រើន និងរបួសធ្ងន់ផងដែរ ហើយដោយសារនារីវ័យក្មេងខាងលើ របួសធ្ងន់ក៏ត្រូវបានរថយន្តសង្គ្រោះ ដឹកកយទៅសង្គ្រោះភ្លាមៗផងដែរ៕