(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមប្រកាសជាប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ នៅកម្ពុជាជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ។

ការអំពាវនាវជាប្រចាំនេះធ្វើឡើងដោយរយៈពេលកន្លងមកនេះរាជរដ្ឋាភិបាលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទតែងតែមានការយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុ ជាគ្រឹះស្ថានរបស់រដ្ឋ ដូច្នេះសូមអំពាវនាវឲ្យប្រជាពលរដ្ឋដឹងថា «ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ មិនមែនជាស្ថាប័នរបស់រដ្ឋទេ»។ សូមស្តាប់ប្រសាសន៍សម្តេចថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧៖