(ត្បូងឃ្មុំ)៖ ឆ្លើយតបតាម​ការសន្យារបស់ខ្លួន កាលពីពេល​កន្លង​ទៅនោះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមយុវជនគណបក្សប្រជាជនខេត្ត នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ រូមជាមួយសហការី ​ក្រុមការងារយុវជន​គណបក្ស ប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ​បានធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាឃុំឈូក លោកគ្រូ អ្នកគ្រូ បឋមសិក្សា អនុវិទ្យាល័យ ក្នុងមូលដ្ឋាន ឃុំឈូក ស្រុកក្រូចឆ្មារ សរុបចំនួន៥០​នាក់ ដែលមកទស្សនកិច្ច គម្រោងអភិវឌ្ឍន៍ទីប្រជុំជនទីរួមខេត្តត្បូងឃ្មុំ  និងហេដ្ឋារចនាសម្ព័ន្ធ ទីតាំងរដ្ឋបាលថ្មី ទីរួមខេត្តត្បូងឃ្មុំ។

ជាមួយគា្ននោះដែរ ក្រុមប្រឹក្សាឃុំ លោកគ្រូ​​ អ្នកគ្រូ​ ​បានបន្ដដំណើរទៅទស្សនកិច្ច​រមណីយដ្ឋានប្រវត្តិ​សាស្ត្រ ហ្លួង ព្រះស្ដេចកន ស្ថិតនៅក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិសេសជាងនេះ បន្ទាប់ពីចប់ដំណើរទស្សនកិច្ច លោក ហាក់ សុខមករា បានរៀបចំអាហារថ្ងៃត្រង់ជូនដល់ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ពិសារអាហារសាមគ្គី និងជូនថវិកាមួយចំនួន ផងដែរ។

សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ ជាខេត្តទី២៥ ដែលរាជរដ្ឋាភិបាលសម្រេចបង្កើតឡើង​ ដោយកាត់ចេញពីខេត្តកំពង់ចាម ហើយនៅ​ពេលនេះ តំបន់រដ្ឋបាលខេត្តទាំងមូល បាននិងកំពុងកសាងឡើង លើផ្ទៃដីដ៏ធំ ហើយគ្រោងដាក់ឲ្យដំណើរ​ការនាពេលខាងមុខ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕