(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ VOLENDAM ដែលនាវា មានសញ្ជាតិហូឡង់ បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ ។

នាវាខាងលើនេះ មានទេសចរចំរុះជាតិសាសន៍ ចំនួន១៣៥៧នាក់/ស្រី៧១៨នាក់ មាន៣៨សញ្ជាតិ  ក្នុងនោះទេសចរជាតិ អាមេរិក ចំនួន៤៦៣នាក់ ,ទេសចរជាតិអូស្ត្រាលី ចំនួន២០៩នាក់ និងទេសចរជាតិកាណាដា ចំនួន២២៦នាក់។ នៅលើនាវាមាននាវិក និងអ្នកបំរើការផ្សេងរួម មាននាវឹកចំនួន៦០០នាក់ ស្រី៩៣នាក់ មាន៣៨សញ្ជាតិ។

នាវាមានបណ្តោយប្រវែង ២៣៧,៩០ ម៉ែត្រ , ទទឹងប្រវែង៣៤,៤៥ម៉ែត្រ ជំរៅទឹក៨ម៉ែត្រ។ នាវាចេញដំណើរមកពីប្រទេសថៃ និងបន្តដំណើរទៅប្រទេសវៀតណាម វេលាម៉ោង៨៖៣០នាទីយប់ ក្នុងថ្ងៃដដែល។ ហើយមានវទេសចរ ចំនួន៥៩នាក់ (ស្រី៣២នាក់) មាន៥សញ្ចាតិ បានធ្វើដំណើរចេញទៅតាមសៀមរាបវិញ។

ជាមួយគ្នានោះដែរ ឧត្ដសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានរៀបចំដាក់កម្លាំងរៀបចំ សណ្ដាប់ធ្នាប់ តាមចំណតរថយន្ត  និង ផ្សារ វត្តដើម្បី ការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៌ អន្តរជាតិ មកកំសាន្តខេត្តព្រះសីហនុ តាមរយៈ នាវា ទេសចរណ៍ផងដែរ៕