(កំពង់ចាម)៖ លោក ឃុន ស៊ីម៉ន និងក្រុមការងារចុះជួយភូមិតាលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអំណោយរបស់​លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជូយឃុំគរ និងឃុំល្វា ជូនប្រជាពលរដ្ឋ​៣២៤គ្រូសារ។

អំណោយដែល លោក ឃុន ស៊ីម៉ន តំណាងលោក ម៉ក ពេជ្ជរិទ្ធ ប្រគល់ជូនប្រជាពលរដ្ឋនោះរួមមាន មី៣៦០កេស និងផ្ដល់ថវិកា​ជូនស្ដ្រីសម្រាលកូន២នាក់ ព្រមទាំងតបណ្ដាញលូក្នុងភូមិតាលៃ​។

បន្ថែមពីនេះ ក្រុមការងារ បានទទួលយកនូវសំណូមពរមួយចំនួន​ពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយតាមតម្រូវការផងដែរ៕