(សៀមរាប)៖ មុនចូលស្តាប់តារាភាពយន្តហូលីវូដ Angelina Jolie និយាយពីភាពយន្តថ្មីរបស់លោកស្រី នៅសៀមរាប «មុនដំបូង​គេសម្លាប់ឪពុករបស់ខ្ញុំ = First They Killed My Father», លោក ពុយ គា អ្នកកាសែតជើងចាស់កម្ពុជា ឆ្លៀតជជែកជាមួយអ្នក​កាសែតជើងចាស់ពីររូប​របស់អាមេរិក និងអង់គ្លេស ដែលចូល មកយកព័ត៌មានតាំង ពីសម័យសង្គ្រាមនៅឥណ្ឌូចិន និងនៅជាពិសេសនៅស្រុកខ្មែរកាលពី៤៧ឆ្នាំមុន (1970)។

អ្នកទាំងពីររូបនេះគឺ លោកស្រី Elizabeth Becker (New York Times) ដែលសរសេរសៀវភៅពីកម្ពុជា (ពេលដែលសង្រ្គាម​រលត់ទៅ  = When The War Was Over) និងលោក Jon Swain ដែលជាតួអង្គសំខាន់ និងជាអ្នកសរសេរផលិត​រឿងភាពយន្ត​ខ្មែរក្រហមដំបូងនៅឆ្នាំ1984  "វាលពិឃាត = The Killing Fields"

សូមជំរាបថា លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ធ្លាប់បាននិយាយរិះគន់អាមេរិក រឿងទម្លាក់គ្រាប់បែក​នៅកម្ពុជា, លោកស្រីបានលើកឡើង យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលអាមេរិកមិន ដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះ​ការ​ខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជា​អំឡុងពេលសង្រ្គាម​នោះទេ»