(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ សូមប្រកាសជូន ដំណឹងជាសាធារណៈថា រូបលោកពុំដែលមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទេ គឺមានតែផេច​ហ្វេសប៊ុក (Facebook Page) ផ្លូវការ របស់អង្គភាព អាវុធហត្ថរាជធានីភ្នំពេញតែមួយប៉ុណ្ណោះ មានឈ្មោះថា Phnom Penh Gendarmerie ដែលខ្ញុំអនុញ្ញាតឲ្យក្រុមការងារបង្កើតឡើង ដើម្បីងាយស្រួល ដល់ប្រជាពលរដ្ឋទំនាក់ទំនងផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីសកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ។

រយៈពេលថ្មីៗនេះ មានជនមិនស្គាល់មុខបានយកឈ្មោះ «ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង» ដាក់នៅលើទំព័រ Facebook ដែលធ្វើឲ្យមានការ យល់ច្រលំពីមហាជនទូទៅ។ ដូច្នេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង សូមបដិសេធដាច់អហង្ការថា គ្រប់គណនីហ្វេសប៊ុក ឬផេកហ្វេសប៊ុកទាំងឡាយណា ដែលមានដាក់ឈ្មោះរបស់លោក គឺជាគណនីក្លែងក្លាយ១០០%៕