(ព្រះសីហនុ)៖ អង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំការ​ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ «លោកឧត្តមសេនីយ៍ទោ ​ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្តព្រះសីហនុ» លើកទី១ ឆ្នាំ២០១៧ នៅក្លឹបទីលានកីឡាស្តារ​ក្រោនខេត្ត​ព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ។

លោកឧត្តម​សេនីយ៍ទោ ​ជួន ណា​រិន្ទ បានដឹងឲ្យថា ការប្រកួតបាល់ទាត់នេះ មានកីឡាករចំនួន ១៧ក្រុម ចែកចេញ​ជា៤ប្រកួត។ ការប្រកួតបាល់ទាត់ពេលនេះ «ដើម្បីបង្កើតចំណងមិត្តភាព ពង្រឹងសុខភាពយុវជនឲ្យរឹងមាំ ចៀសឆ្ងាយពី​គ្រឿងញៀន» និងអំពើអបាយមុខទាំងឡាយ ដោយផ្តោតយកចិត្តទុកដាក់លើទីលានវាលស្មៅ

លោកឧត្តមសេនីយ៍ទោ បានផ្ដល់នូវការណែនាំថា «កីឡាដើម្បីសុខភាពល្អ និងមានអនាគតភ្លឺស្វាង»