(ភ្នំពេញ)៖ ប្លែកទៀតហើយ ផលិតកម្ម រស្មីហង្សមាសឆ្នាំនេះដឹងតែធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រសប្បាយពេលចូលឆ្នាំទៀតហើយ។ មិនខុសពីឆ្នាំមុនៗទេ ផលិតកម្ម រស្មីហង្សមាស តែងតែអង្រួនអារម្មណ៍ប្រជាជនខ្មែរគ្រប់ទីកន្លែងនាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិយើង។

នៅក្នុងទំព័រហ្វេសបុកផ្លូវការ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចូលឆ្នាំខ្មែរដំបូងរបស់ខ្លួន ពិតជាប្លែកពីរោះកន្រ្តាក់អារម្មណ៍ដែលមានការចាប់ដៃគូ រវាងលោក ព្រាប សុវត្ថិ និងកញ្ញា ឳក សុគន្ធកញ្ញា។ ចាំមើលទំរាំចេញ MV ផ្លូវការទៀត ដឹងតែសប្បាយភ្នែកតែម្តង។

រាំអញ្ចេក គ្រាន់តែចំណងជើង គួរឲ្យចង់រាំ ហើយពេលស្តាប់ទៅកាន់តែចង់រាំព្រោះ ចង្វាក់ប្លែកអារម្មណ៍ ស្តាប់ហើយចង់តែកំរើកដៃជើងតាមភ្លេង។
ចង់ដឹងថា បទនេះសំដៅទៅអ្វី សូមស្តាប់ទាំងអស់គ្នា។ ច្រៀងដោយ៖ ព្រាប សុវត្ថិ - ឱក សុគន្ធកញ្ញា, និពន្ធទំនុកច្រៀង & Melody ៖ DJ ក្ដិប, និពន្ធបទភ្លេង & សម្រួលតន្ត្រី៖ DJ Funta៕