(កណ្ដាល)៖ កងរាជអាវុធហត្ថខេត្តកណ្ដាល ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅបន្ដសម្រាប់ឆ្នាំ២០១៧ ព្រមទាំងសម្ភោធដាក់ឲ្យប្រើប្រាស់អគារមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង​ និងសមិទ្ធិផលនានា របស់កងរាជ​អាវុធហត្ថខេត្តកណ្តាល។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ​លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកង​រាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល អភិបាលរងខេត្ត ​នាយកសាលា​ក្រាំងចេក នាយកសាលាកំបូល លោកឧកញ៉ា អ្នកឧកញ៉ា ស្នងការខេត្ត មេបញ្ជាការសឹករងខេត្ត​ ឧត្តមសេនីយ៍ មេបញ្ជាការរាជធានីខេត្ត ប្រធាន-អនុប្រធានមន្ទី​ ជុំវិញខេត្ត និង នាយ ​នាយរង អហខេត្ត សរុបចំនួន​២១៦នាក់​ ព្រមទាំងអភិបាលស្រុក ក្រុងទាំង១១ ផងដែរ៕