(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញសេចក្តីជូនដំណឹងមួយ ពីការប្តូរទីតាំងជាបណ្តោះអាសន្ន ទៅអគារវឌ្ឍន: ជាន់ទី៥ វិញ ដែលស្ថិតនៅអាសយដ្ឋានលេខ៦៦ មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ បានឲ្យដឹងថា "យោងតាមតម្រូវការចាំបាច់ក្នុងការសាងសង់អគាររដ្ឋបាលគយថ្មី លើទីតាំងចាស់ ដែលស្ថិតនៅតាមបណ្តោយព្រះនរោត្តម រាល់សេវាកម្ម និងប្រតិបត្តិការនានាដែលធ្លាប់ផ្តល់ជូននៅទីចាត់ការកណ្តាល អគរ នឹងត្រូវផ្ទេរទាំងស្រុងជាបណ្តោះអាសន្ន ទៅអគារវឌ្ឍន: ជាន់ទី៥វិញ"

សូមអានខ្លឹុមសារលម្អិត នៃសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ខាងក្រោម៖