(ភ្នំពេញ)៖ ចង់ទទួលបានភាពអស្ចារ្យ ក្នុងកម្មវិធីពិសេសៗ ក្នុងថ្ងៃខួបកំណើត ជួបជុំមិត្ដភក្ដ័ ក្រុមការងារ និងជាមួយ​ក្រុមគ្រួសារ កុំភ្លេចណា មាននៅសាច់អាំងហេងហេង២ នៅបឹងត្របែក  ដែលមានអាហារជាច្រើនមុខ គ្រឿងសមុទ្រ​ស្រស់ៗធម្មជាតិ គ្មានជាតិគីមី ក្ដាម បង្កង បង្គារ​មឹក ត្រី សាច់គោ សាច់ជ្រូក បន្លែ បង្អែមផ្សេងៗ និងភេសជ្ជៈជាច្រើន​មុខទៀតផងធានាឆ្ងាញ់ពិសា។

កាន់តែពិសេសនោះ សាច់អាំងផុយ រសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងទឹកច្រលក់ច្រើនមុខយ៉ាងឆ្ងាញ់ពិសារម៉ង រួមទាំងបានស្ដាប់បទចម្រៀងពិរោះៗពីតារាល្បីនៅកម្ពុជាផងដែរ ហើយកាន់តែស្រស់ស្រាយនោះ គឺទីធ្លារធំទូលាយ អនាម័យខ្ពស់ និងសេវាកម្មល្អថែមទៀត។

ដូច្នេះបើសិនជាអតិថិជនចង់ទទួលបានកម្មវិធីខួបកំណើតដ៏អស្ចារ្យ ដោយភាពសប្បាយរីករាយ ជាមួយនឹងការរៀបចំ​យ៉ាងពិសេស និងសេវាកម្មរហ័សទាន់ចិត្ដ អាហាររសជាតិឈ្ងុយឆ្ងាញ់ពិសា សូមអញ្ជើញមកកាន់ ហេងហេង ២ សាខាបឹងត្របែក។

គួរបញ្ជាក់ថា ហាងហេង ហេង២ សាខាបឹងត្របែក បានបើកសម្ពោធជាផ្លូវនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានកម្មវិធីពិសេស គឺពិសាសាច់អាំងថែមជូនស្រា ដោយមិនឥតគិតថ្លៃ ៕