(សៀមរាប)៖ នៅព្រឹកព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់យាងក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារនៅវត្តស្វាយដង្គុំ ដែលស្ថិតនៅស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តសៀមរាប និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕