(ព្រះវិហារ)៖​ លោក រស់ ហេង ប្រធានគណៈកម្មាការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី​ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំអំណោយកាកបាទក្រហមកម្ពុជា យកទៅចូលរួមមរណៈទុក្ខក្រុមគ្រួសារ​ សពលោកមេភូមិតាបស ដែលស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងឱកាសនោះ លោក រស់ ហេង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងគិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

អំណោយដែលយកទៅចែកជូន នៅពេលនេះរួមមាន៖ អង្ករ៥០គីឡូក្រាម​ មី១កេស​ ទឹកត្រី១យួ ​ត្រីខ១ឡូ​ ទឹកបរិសុទ្ធ ឃីត១កញ្ចប់ និងថវិកា​៥០ម៉ឺនរៀល ក្នុងនោះរដ្ឋបាលស្រុកសង្គមថ្មី បានចូលរួមថវិកា៣៦ម៉ឺនរៀលផងដែរ សរុបទាំងអស់ចំនួន៨៧ម៉ឺនរៀល។

គួរបញ្ជាក់ថា លោក ដែង​ វៀត អាយុ៦០ឆ្នាំ មេភូមិតាបស បានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ នៅម៉ោង០១៖១៥នាទីរសៀល ថ្ងៃទី១៦ខែកុម្ភៈ។ ជាមួយគ្នានោះ ក្រុមគ្រួសារសព បានសំដែងនូងការអរគុណចំពោះ អំណោយការបាទក្រហមកម្ពុជា ដែលបានយកមកប្រគល់ជូនគ្រួសារគាត់ គ្រាដែលកំពុងមានទុក្ខនេះ៕