(ភ្នំពេញ)៖ ត្រកូល XE របស់ Jaguar ជាប្រភេទរថយន្ដស៊ីដាន មានថាមពលដូចរថយន្តស្ព័រប្រណិតដាច់គេ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅបែបសម័យថ្មី ក្នុងការប្រើប្រាស់រថយន្ដ សមទៅនឹងមុខតំណែង ទាំងនៅក្នុងការងារ និងអាជីវកម្ម ព្រោះ Jaguar XE មើលទៅទាន់សម័យ និងស៊ីវីល័យបំផុតបែបស្ព័រ ជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង និងការរចនាដ៏ល្អឥតខ្ចោះ ទាំងតូខ្លួន និងបច្ចេកវិទ្យាទំនើប។

បើនិយាយពីសុវត្តិភាពវិញ រថយន្ដ Jaguar XE ត្រូវបានលើកពានផ្កាយ៥ លើរថយន្ដដែលផ្ដល់សុវត្តិភាពខ្ពស់​បំផុតដល់អ្នក​បើកបរ និងអ្នករួមដំណើរជាមួយ ពី Euro NCAP កាលពីឆ្នាំ២០១៥ កន្លង។  រថយន្ដ Jaguar XE ត្រូវបាន​ផលិតដោយលោហៈ​ធាតុ​អាលុយមីញ៉ូមសុទ្ធរហូតទៅដល់ ៨០% ដែលធ្វើឲ្យរថយន្ដ ស្វិត មាំ និងមានសុវត្តិភាពខ្ពស់។

បើទោះបីជា Jaguar XE ជាប្រភេទរថយន្ដស៊ីដានក៏ពិតមែន ប៉ុន្ដែម៉ាស៊ីនរបស់វា ជាប្រភេទម៉ាស៊ីនរថយន្ដប្រណាំង ដែលមាន​សន្ទុះខ្លាំងបើធៀបទៅរថយន្ដប្រភេទដូចគ្នាដទៃផ្សេងទៀត ហើយJaguar XE ជារថយន្ដដែលមានតម្លៃទាបជាងគេ ក្នុងចំណោមរថយន្ដម៉ាក Jaguar ទាំងអស់ ហើយសម្រាប់ទីផ្សារកម្ពុជា ត្រូវបានដាក់លក់ក្នុងតម្លៃ ៨៥,៧៥០ដុល្លារឡើងទៅ។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងសូមទំនាក់ទំនង៖  023 888-811 / 070 999-111 ឬ ចូលទៅកាន់វេបសាយ៖ http://www.jaguarcambodia.com, ទំព័រ Facebook: Jaguar Cambodia និងទំព័រ Instagram ផ្លូវការ: @JaguarCambodia៕