(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចជ្រើសយកស្រុកចំនួន៦ បង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលសម្តេចក្រឡាហោម ស ខេង ទើបនិងចុះហត្ថលេខានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ស្រុកទាំង៦នោះរួមមាន៖ ស្រុកសង្កែ (ខេត្តបាត់ដំបង), ស្រុកថ្មគោល (ខេត្តបាត់ដំបង), ស្រុកស្អាង (ខេត្តកណ្តាល), ស្រុកស្វាយអន្ទរ (ខេត្តព្រៃវែង), ស្រុកជើងព្រៃ (ខេត្តកំពង់ចាម) និងស្រុកត្រាំកក់ (ខេត្តតាកែវ)៕