(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មីចំនួន ២៥ គូ  ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ២០១៦ របស់ស្រាបៀរថៃហ្គ័រ នៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៧នេះ រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំលំដាប់VIP ទៅប្រទេសសិង្ហបុរី រួមជាមួយទឹកប្រាក់ ៤,៥០០ដុល្លារ ចំនួន១០រង្វាន់ ទូរទស្សន៍ SMART TV ចំនួន៥រង្វាន់ ឧបករណ៍ Home Theater System ចំនួន៥ រង្វាន់ និងទូរទឹកកកចំនួន៥ រង្វាន់ ដែលបានធ្វើការចាប់រង្វាន់ទាំងនេះ នៅក្នុងកម្មវិធី តំបន់យុវវ័យ របស់ស្ថានីយទូរទស្សន៍ហង្សមាសកាលពីចុងឆ្នាំ២០១៦។

ក្នុងកម្មវិធីប្រគល់រង្វាន់នេះ ក៏មានរៀបចំកម្មវិធីនាំភ្ញៀវទស្សនារោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ជាពិសេសទីតាំងផលិត​ស្រាបៀរថៃហ្គ័រ ដើម្បីទទួលបានបទពិសោធន៍ និងយល់ដឹងអំពីដំណើរការផលិត និងខ្សែចង្វាក់ផលិតកម្មដ៏ល្អឥតខ្ចោះ ក្នុងការផលិតស្រាបៀរថៃហ្គ័រ តាមស្តង់ដារអនាម័យខ្ពស់ គុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ។

លោក ឡុង ពៅ និងអ្នកស្រី វ៉ាង គន្ធា ដែលជាគូស្វាមីភរិយាថ្មីមួយគូក្នុងចំណោម២៥គូ  ដែលបានឈ្នះរង្វាន់ធំ ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ បានឲ្យដឹងថា ពួកគាត់មានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដឹងថា​ខ្លូនត្រូវរង្វាន់ធំ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំលំដាប់ខ្ពស់ ទៅប្រទេសសិង្ហបុរី រួមជាមួយទឹកប្រាក់៤,៥០០ដុល្លារ ពីស្រាបៀរថៃហ្គ័រ ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរថៃហ្គ័រ ពិតជាបានប្រគល់រង្វាន់ជូនពួកគេ និងគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានត្រូវរង្វាន់ ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ។

គួររម្លឹកផងដែរថា ថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានលក់ច្រើនជាង៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្ត័សមបំផុត សម្រាប់ទទួលភ្ញៀវ ក្នុងពិធីអាពាហ៍ពិពាហ៍កម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬដប នឹងអាចមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាងចំនួន១រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា iPhone 7 ចំនួន ៥រង្វាន់  ទូរទស្សន៍ Smart TV ចំនួន៥ រង្វាន់ និងទូរទឹកកក ចំនួន១០រង្វាន់ ដែលកម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៧។

ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ។! ពិសាស្រាបៀរថៃហ្គ័រ ដោយការទទួលខុសត្រូវ៕