(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីរោងចក្រ ជុងហ្វៃ ស្ថិតនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បាននាំគ្នាមកឈរបិតផ្លូវជាតិតែម្តង បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មូលហេតុដែលនាំក្រុមកម្មករបិតផ្លូវ គឺពួកគេទាមទារឲ្យថៅកែរោងចក្រផ្តល់​ប្រាក់សំណង ក្រោយរោងចក្រក្ស័យធន់ ហើយមិនទាន់មានដំណោះស្រាយ។

ជាមួយនឹងការបិតផ្លូវនេះ ក៏មានការប៉ះទង្គិចរវាងអ្នកដំណើរ ជាមួយក្រុមកម្មករផងដែរ។ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងចេញជួយសំរួលចរាចរណ៍ហើយ៕