(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំនៃគណៈកម្មការ​អនុគណៈកម្មការ​រៀបចំ​ខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពចៅហ្វាវាំង គង់​ សំអុល​ អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំ ខួបលើកទី១៥៤ ទិវាពិភពលោក កាកបាទក្រហម/អឌ្ឍចន្ទក្រហម ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះថ្ងៃនេះ ជាលើកទី១ សម្រាប់ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាការងារ ណែនាំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការ​នីមួយៗ សម្រាប់អនុវត្តការងារឱ្យមានប្រសិទ្ធភាព និងបញ្ហាផ្សេងៗទៀត៕