(ព្រះសីហនុ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្រាវជ្រាវ និងឃាត់ខ្លួនជនបរទេសចំនួន២នាក់ ​ស្នាក់នៅផ្ទះជួល(CT)​ ស្ថិតក្នុងក្រុមទី១១ ភូមិ៣ សង្កាត់២ក្រុង-ខេត្តព្រះសីហនុ ពីបទស្នាក់នៅលើសទិដ្ឋាការកំណត់។

លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនបរទេសទាំង២នាក់ ទី១, ឈ្មោះ SCHOONJANS MAARTEN ភេទប្រុស សញ្ជាតិប៊ែលហ្សិក កើតថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៨១(អាយុ៣៦ឆ្នាំ) កាន់លិខិតឆ្លង ដែនលេខ EK332767 មានសុពលភាពថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ និងប្រើប្រាស់ទិដ្ឋាការចុងក្រោយលេខ EI00437694 មានសុពលភាពថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ (លើស៣៥ថ្ងៃ)។ ចំណែកទី២, ឈ្មោះ RORICH THOMAS ភេទប្រុស សញ្ជាតិអាឡឺម៉ង់ កើតថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៦៧ (អាយុ៥០ឆ្នាំ) កាន់លិខិតឆ្លងដែនលេខ A2517232 មាន
សុពលភាពថ្ងៃទី​០៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧ និងប្រើប្រាស់ទិដ្ឋាការចុងក្រោយលេខ EI00668130 មានសុពលភាពថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦(លើស ៣៥៤ថ្ងៃ)។

បច្ចុប្បន្ន ជនបរទេសទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកំពុងបំពេញបែបបទ បញ្ជូនទៅកាន់អគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តតាមនីតិវិធីច្បាប់៕