(ភ្នំពេញ)៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និង លោកស្រី អេង គីមនាង ជាក្រុមគ្រួសារសព ព្រះគ្រូ អេង គឹមឡេង ព្រះបាឡាត់គណ ខេត្តកោះកុង បានចេញសេចក្តីថ្លែងអំណរគុណព្រមៗគ្នាជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារដល់គ្រួសារសពទាំងពីរ។

នៅក្នុងលិលិតរបស់លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលបានជួយឧបត្ថម្ភថវិកា១ពាន់ដុល្លារ ក្នុងពិធីបុណ្យសពរបស់ម្តាយក្មេកលោកដែលទទួលមរណៈភាព។

ចំណែក លោកស្រី អេង គីមនាង ក៏បានថ្លែអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលបានជួយឧបត្ថម្ភថវិកា១ពាន់ដុល្លារ ក្នុងពិធីបុណ្យសពឱពុករបស់លោកស្រី។

ក្នុងលិខិតរបស់ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និង លោកស្រី អេង គីមនាង បានចាត់ទុកថា ការជួយ ឧបត្ថម្ភថវិកា របស់ថ្នាក់ដឹកនាំ គឺជាការបង្ហាញការយកចិត្តទុកដាក់យ៉ាងកក់ក្តៅបំផុតសម្រាប់គ្រួសារសពទាំងពីរ៕